วันจันทร์ที่ 30 มิถุนายน พ.ศ. 2557

អក្សរសិល្ប៍

អ្នកប្រាជ្ញខាងអក្សរសិល្ប៍បានចាត់ទុកថា អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះសង្គម ។ ស្របគ្នានឹងគតិ​នេះ កាល​ពីថ្ងៃទី ១៥ វិច្ឆិកា កន្លងទៅ នៅសាកលវិទ្យាល័យអតីតកន្លែងធ្វើការរបស់ខ្ញុំ សិក្ខាសាលាមួយ​ប្រារព្ធ​ឡើង​ក្រោមប្រធានបទ ស្វែងយល់ពីប្រទេសជិតខាងតាមរយៈអក្សរសិល្ប៍ ។ វាគ្មិននៃកម្មវិធី​ភាគច្រើន​ជា​អ្នក​និពន្ធល្បី ៗ ដែលបានទទួលរង្វាន់ពីសមាគមនពានរង្វាន់តែងនិពន្ធភូមិភាគអាស៊ីអាគ្នេយ៍ S.E.A Write (ស៊ីរ៉ៃត៍) ។ គោលបំណងនៃសិក្ខាសាលាគឺធ្វើឡើងក្នុងស្វែងយល់​អំពីទិដ្ឋភាពរួម​នៃតំណែង​និពន្ធ​របស់​ប្រទេសជិតខាងដើម្បីជាការផ្លាស់ប្តូរបទពិសោធន៍គ្នា ។ គោលបំណងមួយទៀតគឺការ​ពង្រីកខាង​ការតែង​និពន្ធ​​ក៏ដូចជា​ការលើក​ទឹកចិត្ដដល់អ្នកនិពន្ធទាំងអតីត បច្ចុប្បន និងអនាគត (របស់ស្រុកគេ)។
ស៊ីរ៉ៃត៍ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៩ នៅប្រទេសថៃ ។ អ្នកដែលទទួលបានពាន​រង្វាន់ពី​សមាគម​នេះជាអ្នកនិពន្ធមកពីប្រទេសអាស៊ាន ។ នៅរៀងរាល់ឆ្នាំប្រទេសដែលជាសមាជិក​អាស៊ានត្រូវ​បញ្ជូន​អ្នកនិពន្ធដែលខ្លួនបានជ្រើសរើសមកសមាគម ។

ไม่มีความคิดเห็น:

แสดงความคิดเห็น